វិធីសាស្ត្រធ្វើស្បែកមុខភ្លឺរលោង
ថែមទាំងគ្មានមុន
ចាស់ស្រីប្រុស
ឱ្យតែថាមុន បើមិនទាន់មានក៏ដោយទោះជាមុនតូចធំ មុនសាច់ មុនអង្កាម មុនខ្ទុះ គឺថា Go Away!
មុន ! វាអាចកើតបានទៅលើផ្ទៃមុខមិនប្រកាន់ថាស្រីឬក៏ប្រុសនោះទេ ជាពិសេសគឺមនុស្សពេញវ័យតែម្តង តែមានដែលឆ្ងល់អត់ថា មុនហ្នឹងវាកើតមកពីណាណ៎។ ការកើតមុនគឺបណ្តាលមកពី អរម៉ូន ហ្សែន ការឆ្លង ភាពពេញវ័យ និងកត្តាអនាម័យផ្ទាល់ខ្លួនផងដែរ(អ្នកខ្លះអត់ដែលលាង សម្អាតមុខផងក៏មិនដឹង អ្ហា៎ហាស ^_^!)។
ថ្ងៃនេះ
សូមលើកយកពីវិធីសាស្ត្រមួយចំនួន សម្រាប់ធ្វើការថែរក្សាមុខមិនឱ្យមានមុនថែមទាំងទទួលបាននូវមុខភ្លឺរលោង !
របៀបរស់នៅជាប្រចាំរបស់មនុស្សម្នាក់ៗ
គឺគ្រប់គ្នាគឺជៀសមិនផុតពីកម្តៅថ្ងៃ ខ្យល់ ធូលីដីនោះទេ
ដែលវាជាកត្តាចម្បងធំនាំឱ្យផ្ទៃមុខកើតមុន បន្ទាប់មកអាចមកពី របបអាហារ និងភាពតានតឹង
ក៏បណ្តាលឱ្យផ្ទៃមុខយើងកើតមុនក៏មាន (ត្រូវអត់ បងប្អូន ត្រូវអត់!)
ចឹងកុំឱ្យខាតពេលយូរ
តោះ ok let`s go !
ជំហានទី១. ក្រូចឆ្មា ជាមួយទឹកឃ្មុំ
ក្រូចឆ្មារ
គឺជាប្រភេទផ្លែឈើដែលសំបូរទៅវីតាមីនសេ(ជាតិអាស៊ីតសរីរាង្គ)
និងសារធាតុប្រឆាំងទៅនឹងអង់ទីអុកស៊ីដង់ផងដែរ។ ទឹកឃ្មុំវិញ
គឺល្អបំផុតសម្រាប់ការថែរក្សាសម្រស់ស្បែក ជាពិសេសគឺស្បែកមុខ
ដោយសារតែវាមានសារធាតុចិញ្ចឹមដែលមានអត្ថប្រយោជន៏ជាច្រើនរាប់មិនអស់ ។
មានវិធី ២ យ៉ាងក្នុងការប្រើប្រាស់វានៅលើផ្ទៃមុខ
-
ធម្មតាបើយើងមានអារម្មណ៏ផ្ទៃមុខ
ត្រូវបានទទួលរងនូវធូលីច្រើន ឬក៏ឡើងខ្លាញ់ផ្ទៃមុន ស្បែកមុខអត់មានសំណើម ឬកត្តាកង្វក់ផ្សេងៗ។ នៅពេលមុនងូតទឹក យើងអាចយកក្រូចឆ្មាមួយចំណិត
(ទិញអស់យ៉ាង ២ ផ្លែ ៥០០រៀល ឬបើមិនមានលុយ មកលួចនៅផ្ទះ Admin
ក៏បាន lol) មកញីថ្នមៗទៅលើផ្ទែមុខ (សម្រាប់អ្នកសាកលើកដំបូង
គឺមានអារម្មណ៏កាត់ៗនិងផ្សារ តែវានឹងលែងអី បើឧស្សាហ៏ធ្វើវិធីបែបនេះ) ដោយសារក្រូចឆ្មាមានសារធាតុជួយលាងជម្រះភាពកង្វក់
កោសិកាងាប់ៗ។ បន្ទាប់ពីទុករយះពេល ៥ ទៅ ១០ នាទី យើងអាចលៀងចេញបានហើយ ។
-
បើមានទឹកឃ្មុំជាមួយទៀតកាន់តែល្អ
គឺគ្រាន់តែច្របាច់យកទឹកក្រូចឆ្មារ រួចលាយជាមួយទឹកឃ្មុំឱ្យសព្វ
បន្ទាប់មកអនុវត្តតាមអ្វីដែលបានរៀបខាងលើ។
ជំហានទី២. ការបិទម៉ាស
ការទម្លាប់បិទម៉ាសមុខគឺល្អណាស់ វាមិនថែមទាំងជួយការពារមុខទេ
គឺខណះពេលបិទ ម៉ាសមានតួនាទីព្យាបាលជួសជុលកោសិកាផ្ទៃមុខ ផ្តល់ភាពសំណើមដែលធ្វើឱ្យមុខតឹងរលោង។
ជាពិសេសខ្លាំងនោះ បន្ទាប់ពីយើងអនុវត្តជំហានទី១ ហើយគឺបិទម៉ាសជួយបំពេញរុន្ធរោមតូចៗ
មិនតែប៉ុណ្ណោះស្បែកមុខទទួលបានការសម្រាក។ ចំពោះតម្លៃវិញគឺអាចប្រហែល ៨០០០រៀល យ៉ាងច្រើន
តែក៏អាចបិទបានពីរដងដែរ។ ១ សប្តាហ៏ បិទ ២ ដងអីទៅ!
គួរចំណាំផងដែរថា គួរជ្រើសរើសម៉ាសបិទប្រភេទណា ដែលមានគុណភាពសុវត្ថិភាពទទួលស្គាល់
និងមានផ្លាកសញ្ញាយីហោត្រឹមត្រូវ
ហើយមានសារធាតុដែលមិនប្រតិកម្មចំពោះស្បែកមុខដែលងាយប្រតិកម្ម។
ជំហានទី៣. ផលិតផលថែរក្សាស្បែកមុខ
ផ្ទៃមុខ គឺត្រូវការបិទបាំងផងដែរ ដូចនេះហើយ
មុននឹងចេញទៅណាមកណា សូមព្យាយាមប្រើប្រាស់ប្រភេទផលិតផលថែរក្សាស្បែកមុខ
ដែលមានតួនាទីដូចជា ការពារពន្លឺថ្ងៃ ផ្តល់សំណើម និងការពារភាពជ្រាវជ្រួញ។
ជាចុងក្រោយអ្វីដែលសំខាន់គឺត្រូវចេះថែរក្សាស្បែកមុខរបស់ខ្លួនជាប្រចាំ
មិនថារវល់យ៉ាងណាក៏ដោយ តែហាមញ៉ាំនូវគ្រឿងស្រវឹង ជក់បារី ឬស្ត្រេសច្រើនពេក
គឺត្រូវតែធ្វើឱ្យខ្លួនឱ្យសប្បាយ ដេកឱ្យបានច្រើន
កុំស្មុគស្មាញនឹងរឿងដែលមិនមានប្រយោជន៏ ញ៉ាំបន្លែផ្លែឈើ និងផឹកទឹកឱ្យបានច្រើន។




